Mail |
  • ភាសាខ្មែរ
  • English
  • ថវិកាជាង ៩ពាន់លានរៀល របស់រាជរដ្ឋាភិបាល ត្រូវបានផ្តល់ឱ្យកម្មការិនីសម្រាលកូន គិតត្រឹមថ្ងៃទី ១មករា ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

    ភ្នំពេញ៖ ឯកឧត្តម ជាវ បុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនបានចំនួន ២៣ ១២៨នាក់ ដែលមានកូនសរុបចំនួន ២៣ ២៩៣នាក់ សរុបជាទឹកប្រាក់ចំនួន ៩ ៣១៧ ២០០ ០០០រៀល។

    ឯកឧត្តមបានបន្តថា ប.ស.ស បានអនុវត្តគោលការណ៍បើកផ្តល់ប្រាក់ឧបត្ថម្ភនៅពេលសម្រាលកូន ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាល់កម្មករនិយោជិតជាស្រ្តីដែលបានសម្រាលកូន នឹងទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។

    កម្មករនិយោជិតជាស្ត្រីសម្រាលកូននឹងត្រូវទទួលបានដូចជា៖

    – សម្រាលបានកូន១ គឺទទួលបានប្រាក់ឧបត្ថមបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៤០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះ២ គឺទទួលបានប្រាក់ឧបត្ថមបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះ៣ គឺទទួលបានប្រាក់ឧបត្ថមបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ១២០ម៉ឺនរៀល។ ហើយអ្វីដែលពិសេសនោះកូនភ្លោះទាំបីគឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល។

    ទាំងអស់នេះ ក៏ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកតែងតែគិតគួរអំពីទុក្ខលំបាករបស់ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.